អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២...
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២...

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

 

 លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារនិង គណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់ តាមរយៈការឆ្លុះបញ្ចាំង និង ភិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំ គ្រប់គ្រង អប់រំ ទាំងលើទិដ្ឋភាពគោលនយោបាយ និង ទិដ្ឋភាព សម្របសម្រួល និង ការអនុវត្តផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ កំណែទម្រង់ការគ្រប់គ្រងសាលារៀន លើកកម្ពស់វិធីសាស្រ្តបង្រៀន ស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១និង ការអភិវឌ្ឍធនធានគ្រូបង្រៀន ។

 

 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចំពោះលើកការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង គុណធម៌ ។

 

 ឯកឧត្តម បានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២១-២០២២នេះ ជាឆ្នាំដែលអនុវត្តនូវផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩ -២០២៣ មានគោលនយោបាយអប់រំ២គឺ ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន សមធម៌និង បង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ។

 

 ជាមួយគ្នានេះដែរ សន្និបាតអប់រំ ពិតជាបានឆ្លុះបញ្ចាំង អំពីបរិបទនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធី ស្តានិងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនិងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ -២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងភាពរឹងមាំ និង ការវិលត្រឡប់ ទៅរកមាគ៌ា នៃកំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយចាត់ទុកថា វិស័យអប់រំយុវជននិងកីឡា ជារបស់យើងទាំងអស់គ្នា និង ទាំអស់គ្នា ដើម្បីការអប់រំ ៕ 





 

Previous Post Next Post