ពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ...
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ...

ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ដំណែងឯកឧត្តម ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង។

 

 ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គុណបំណាច់របស់ឯកឧត្តម ហ៊ុន សាន ដែលបានខិតខំប្រឹងប្រែងបម្រើការជូនក្រសួងសាធារណការ និងដឹកជញ្ជូន អស់រយៈពេលជាយូរកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាផលប្រយោជន៍ ដល់ក្រសួង និងប្រទេសជាតិទាំងមូល។ 

 

បន្ទាប់ពីបានអាន និងប្រគល់ព្រះរាជក្រឹត្យជូនឯកឧត្តម ហ៊ុន សាន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ឯកឧត្តមទេសមន្ត្រី បានជូនកន្ត្រកផ្កា និងបានថ្លែងជូនពរសព្ទសាធុកាពរ ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ សូមឱ្យមានសុខភាពមាំមួន អាយុយឺនយូរជាម្លប់ដល់កូនចៅ គ្រួសារ និងមន្ត្រីក្រោមឱវាទ និងប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងពុទ្ធពរទាំង០៤ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ។

 

 សូមជម្រាបជូនថា៖ ឯកឧត្តម ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងឯកឧត្តមបានបម្រើការជាទីប្រឹក្សារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈស្មើរដ្ឋលេខាធិការ។ 

 

ដោយយល់ឃើញពីការខិតខំប្រឹង ប្រែងរបស់ ឯកឧត្តម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់សំណើដ៏ខ្ពង់ខ្ពស់គោរពជូនសម្ដេច តេជោនាយករដ្ឋមន្ត្រីស្នើសុំតែងតាំងឯកឧត្តម ហ៊ុន សាន ជារដ្ឋលេខាធិការរបស់ក្រសួង ដើម្បីតបស្នង នឹងកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនក្រសួង៕






 

Previous Post Next Post