គ.ជ.ប ប្រាប់ឱ្យពលរដ្ឋខ្មែរត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅខែតុលាខាងមុខ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គ.ជ.ប ប្រាប់ឱ្យពលរដ្ឋខ្មែរត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅខែតុលាខាងមុខ

  ថ្ងៃទី 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ប្រាប់ឱ្យពលរដ្ឋខ្មែរត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត ខណៈការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានប្រកាសថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូខាងមុខនេះ ហើយប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ គឺជាអ្នក បោះឆ្នោតសម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម មានប្រសាសន៍ថា គ.ជ.ប តែងតែធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស សម្រាប់ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងអ្នកដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ហើយចង់ចុះឈ្មោះបោះឆ្នោតថ្មីនៅកន្លែងបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅ។ ក្នុងពេលធ្វើបច្ចុប្បន្នភាពនេះ ក៏មានការអនុញ្ញាតឱ្យមានការសុំកែតម្រូវឈ្មោះ ឬទិន្នន័យរបស់អ្នកបោះឆ្នោត ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំពោះអ្នកទទួលមរណភាព និងអ្នកដែលត្រូវបានដកសិទ្ធិបោះ ឆ្នោតបណ្តោះអាសន្ន។

សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតដែលត្រូវបានយកបម្រើការសម្រាប់ការបោះឆ្នោតជ្រើស រើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ មានប្រជាពលរដ្ឋក្នុងបញ្ជីសរុបជាង៩លាន២០ម៉ឺននាក់ ស្មើនឹង៨៧,៩៤ភាគរយ នៃប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត៕




Previous Post Next Post