សំណុំរឿង០០២/០២ ជនជាប់ចោទ ខៀវ សំផន នឹងត្រូវប្រកាសសាលដីកានៅថ្ងៃ២២កញ្ញា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សំណុំរឿង០០២/០២ ជនជាប់ចោទ ខៀវ សំផន នឹងត្រូវប្រកាសសាលដីកានៅថ្ងៃ២២កញ្ញា

 ថ្ងៃទី 

ការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន ដោយអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ ខណៈជនជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសង្គ្រាមនេះ មានវ័យ៩១ឆ្នាំទៅហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ក្រោយប្រកាសសាលដីកាលើសំណុំរឿងជនជាប់ចោទ ខៀវ សំផន តុលាការសាលាក្តីខ្មែរក្រហម នឹងប្រកាសសាលដីកាស្ថាពរបិទបញ្ចប់សំណុំរឿង០០២/០២ ក៏ដូចជា សំណុំរឿង០០២ទាំងមូល បន្ទាប់ពីបានដំណើរការលើសំណុំរឿងនេះអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ពោលគឺ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូង រហូតដល់ការជំនុំជម្រះក្តី និងការប្រកាសសាលដីកា បិទបញ្ចប់សំណុំរឿង០០២/០២ ដែលប្រជុំដោយថ្នាក់ដឹកនាំកំពូលនៃរបបខ្មែរក្រហម ចាប់ពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ន ជនជាប់ចោទ ខៀវ សំផន ដែលមានអាយុ៩១ឆ្នាំហើយ កំពុងបន្តអនុវត្តនីតិវិធីជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

គួររំឭកថា អតីតមេដឹកនាំសម័យខ្មែរក្រហមសំខាន់ៗ បានស្លាប់ជាបន្តបន្ទាប់ ក្នុងអំឡុងពេលសាលាក្ដី ខ្មែរក្រហមធ្វើការជំនុំជម្រះ និងកោត់ទោស ក្នុងនោះមាន៖ លោក អៀង សារី ដែលជាអតីតឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានស្លាប់នៅឆ្នាំ២០១៤ និងមួយឆ្នាំក្រោយមក ភរិយារបស់លោក អៀង សារី គឺអ្នកស្រី អៀង ធីរិទ្ធ ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ នៅឆ្នាំ២០១៥។

បច្ចុប្បន្ន អតីតមេដឹកនាំសម័យខ្មែរក្រហមដែលនៅមានជីវិតរស់ និងអាយុកាន់តែច្រើនហើយនោះ មានដូចជា លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហមនិងលោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង ដែលកំពុងជាប់ពន្ធនាគារនៅខេត្តកណ្តាល។លោក ខៀវ សំផន ត្រូវបានសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត៕



Previous Post Next Post