ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងប្រកាសឲ្យប្រជា ពលរដ្ឋដែលបាត់ម៉ូតសូមយកឯកសារទៅផ្ទៀងផ្ទាត់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងប្រកាសឲ្យប្រជា ពលរដ្ឋដែលបាត់ម៉ូតសូមយកឯកសារទៅផ្ទៀងផ្ទាត់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ

 ថ្ងៃទី 

ស្ទឹងត្រែង៖   ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តម្រូវប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូប្រមាណជាង៣០គ្រឿងកំពុងដាក់តម្កល់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ប្រសិនបើស្គាល់និងមានអត្តសញ្ញាណបណ្ណត្រឹមត្រូវ ឯកសារទិញលក់ ពិតជាម្ចាស់ម៉ូតូ  ដែលបានបាត់កន្លងមក   សមត្ថកិច្ចនឹងប្រគល់ជូន។

        លោក  ឧត្តមសេនីយ៍ទោ  អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ម៉ូតូនេះសមត្ថកិច្ចដកហូតបានពីគោលដៅទទួលបញ្ចាំ  នៅក្នុងក្រុងស្ទឹងត្រែង   ដែលកម្លាំងសហការពីស្ថាប័ន  អយ្យការអមសាលាដំបូង និងអាជ្ញាធរក្រុងចុះត្រួតពិនិត្យលើម៉ូតូបញ្ចាំ  និងបានផ្ទៀងផ្ទាត់ឯកសារ លើទីតាំង ចំនួន៦ កាលពីថ្ងៃទី០៣ខែតុលាម្សិលមិញនេះ។        លោកឧត្តមសេនីយ៍ទោបន្តថា៖ តាមការពិនិត្យ ជាក់ស្តែង សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣៤គ្រឿង  បញ្ជូនមកស្នងការដ្ឋាន ហើយបានផ្សព្វផ្សាយជូនដំណឹងទៅប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមកសូមយកឯកសារមកផ្ទៀងផ្ទាត់ និងមកទទួលយកម៉ូតូត្រឡប់ទៅវិញ  ចំណែកម៉ូតូដែលពុំមានម្ចាស់ត្រូវបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ។        អនុវត្តវិធានការនេះសមត្ថកិច្ចបានត្រួតពិនិត្យទីតាំងទទួលបញ្ចាំចំនួន៦ កន្លែង មានតែទីតាំងទទួល  បញ្ចាំ របស់ក្រុមហ៊ុន អិល .អេស.ធី ដកហូតបានម៉ូតូចំនួន២៨ គ្រឿង -ទីតាំង ឈ្មោះ វិចិត្រ រស្មី ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅភូមិ ត្រពាំងព្រីង  សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង- ទីតាំងបញ្ចាំរបស់ ឈ្មោះ រឹម ស៊ី ផាន់ ភេទ ស្រី អាយុ ៥២ ឆ្នាំ នៅ ភូមិ រាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង មានម៉ូតូចំនួន៣គ្រឿង មានឯកសារបញ្ចាំ។        ដោយឡែកទីតាំងរបស់ឈ្មោះ សាក់ រ៉ា វី ភេទ ប្រុស អាយុ ៤១ ឆ្នាំ នៅ ភូមិ ព្រែក សង្កាត់ ក្រុង . ខេត្តស្ទឹងត្រែង មានម៉ូតូម៉ាកវ៉េវ ចំនួន២គ្រឿង មានសំបុត្រទិញលក់ ប៉ុន្តែពុំមានពន្ធ ត្រូវនគរបាលនាំទៅតម្កល់ផងដែរ។

       សូមបញ្ជាក់ថា៖កន្លងមកនៅខេត្តស្ទឹងត្រែង  មានបងប្អូនប្រជាពលរដ្ឋយើងបាត់ម៉ូតូជាច្រើនគ្រឿងមកហើយ មិនដែលបានរកឃើញទេ ដោយឡែក ចំពោះការចុះត្រួតពិនិត្យទីតាំងទិញ លក់ និងទទួលបញ្ចាំនេះ  ប្រជាពលរដ្ឋយើងសាទរ ព្រោះវាជាយន្តការមួយអាច  ទប់ស្កាត់បានការលួចម៉ូតូកុំឱ្យកើតមានទៀត   ហើយបងប្អូនប្រជាពលរដ្ឋដែលស្គាល់ម៉ូតូរបស់ខ្លូន   នឹងបានយកត្រឡប់ទៅវិញ៕ 


Previous Post Next Post