Home អគារថ្មីរបស់ក្រសួងព័ត៌មានសម្រេចការសាងសង់បាន ៩៥%ហើយ នឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ២០២២ ដោយstp-tvonline -October 04, 2022 ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២២អគារថ្មីរបស់ក្រសួងព័ត៌មានសម្រេចការសាងសង់បាន៩៥%ហើយ នឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ២០២២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងដូច្នេះក្នុងឱកាស អញ្ជើញចុះពិនិត្យមើលដំណើរការរៀបចំស្ទូឌីយោថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP និងសាលសន្និសីទ ក្នុងអគារថ្មី របស់អគ្គនាយកដ្ឋាន AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ចំពោះស្ទូឌីយោ AKPនេះ សម្រាប់ធ្វើការឡាយ ដែលគ្រោងផ្សាយក្នុង១ថ្ងៃ ៤ ម៉ោង មានជាព័ត៌មាន បទយកការណ៍ និងដំណឹងផ្សេងៗជាដើម ។ សូមបញ្ជាក់ថា អគារថ្មីដែលកំពុងដំណើរការបានបំពាក់សម្ភារបរិក្ខារការិយាល័យ សម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គនាយកដ្នានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដា្ឋនព័ត៌មាននិងសោតទស្សន៍ បំពេញកិច្ចការងារតាមជំនាញនីមួយៗ។ ជាមួយនឹងអគារថ្មីនេះ ក៏មានបន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបម្រើឱ្យការងារព័ត៌មាន និង សោតទស្សន៍ ព្រមទាំងបង្កភាពងាយស្រួលដល់សាធារណជនខាងក្រៅ ៕