ឯកឧត្តម មាស សុភ័ណ្ឌ ៖ ក្រសួងព័ត៌មាន កំពុងពិនិត្យ ស្រាវជ្រាវលើករណីបុគ្គលសារព័ត៌មាន ដែលប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាល
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម មាស សុភ័ណ្ឌ ៖ ក្រសួងព័ត៌មាន កំពុងពិនិត្យ ស្រាវជ្រាវលើករណីបុគ្គលសារព័ត៌មាន ដែលប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាល

 ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។

ពាក់ព័ន្ធនឹង​ករណីនេះ​ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹង​ករណីនេះ​ ខាងជំនាញ​របស់​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃក្រសួង​ព័ត៌មាន​កំពុងពិនិត្យ​លើការផ្សព្វផ្សាយថា តើអ្នកសារ​ព័ត៌មាន​នោះបានចុះបញ្ជីស្របច្បាប់នៅក្រសួង​ព័ត៌មាន​ដែរឬទេ​? ព្រមទាំង​ខ្លឹមសារ​នៃការផ្សព្វផ្សាយ។ ក្នុង​ករណី​រកឃើញថា​ ​អ្នក​សារព័ត៌មាន​នោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង​ ខាងក្រសួង​នឹងធ្វើការអប់រំណែនាំ​ តម្រង់ទិសរូបនោះឱ្យគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន​ក្នុងការរាយការណ៍​ព័ត៌មាន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាម​ច្បាប់របបសារ​ព័ត៌មាន​ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ ឬអាចនឹងឈានទៅបញ្ជប់អាជ្ញាបណ្ណតែម្តង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកប វិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ គោរពឲ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់អ្នកសារព័ត៌មាន ចៀសវាងការរាយការណ៍ដោយពុំ បានផ្ទៀងផ្ទាត់នៅប្រភពឲ្យបានគ្រប់ជ្រុងជ្រាយក៏ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ពាក្យសម្ដីជេប្រមាថ ឬក៏ពាក្យសម្ដីមិនសមរម្យ​ នូវក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន ដែរវានាំឲ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកសារព័ត៌មាន ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ហើយក៏វានឹងប្រាស់ចាកទៅច្បាប់ក៏ដូចជាក្រមសីលធម៌អ្នកសារព័ត៌មានផងដែរ។



Previous Post Next Post