សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជាអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់គ្រួសារកុមារី ថា ស្រីណុច ដែលមានជីវភាពខ្វះខាត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជាអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់គ្រួសារកុមារី ថា ស្រីណុច ដែលមានជីវភាពខ្វះខាត

 ខេត្តរតនគិរី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២–

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានចូលរួមប្រឡងក្នុងវិធីនោះត្រឹមវគ្គ The Voice Blind Auditions(វគ្គគោះប៊ូតុង)ដោយបានដឹងពីភាពក្រលំបាកក្នុងជីវភាពរបស់កុមារីស្រីណុច។ 

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រប់គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារស្រីណុច។ 

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានកោតសសើរនៅភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូ ក្នុងការសិក្សារៀនសូត្ររហូតមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia កុមារីរូបនេះបានព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រម៉ៃរបស់ខ្លួនស្របពេលដែលក្រុមគ្រួសារកំពុងជួបការលំបាក។ 

បន្ទាប់ពីបានទទួលអំណោយដ៏សប្បុរសធម៌នេះ កុមារី ស្រីណុច និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ដោយមិនស្មានថាមាតាមនុស្សធម៌ នៃកម្ពុជា បានគិតគូរដល់ក្រុមគ្រួសាររបស់នាង ស្របពេលដែលឪពុកម្តាយក៏កំពុងមានជំងឺប្រចាំកាយទៀត។

សូមជម្រាបថាអំណោយដែលប្រគល់ជូនគ្រួសារកុមារី ថា ស្រីណុច នាពេលនេះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម មី ២កេស ត្រីខ ២យួរ ឃីត ២កញ្ចប់(សារុង ក្រមា មុង ភួយ) ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន៕

Previous Post Next Post