អគ្គនាយកដ្ឋានគយ៖ រយៈពេល៩ខែ ឆ្នាំ២០២២ ការបង្ក្រាបរថយន្តល្មើសច្បាប់មានចំនួន៥១០គ្រឿង ក្នុងនោះរថយន្ដចង្កូតស្ដាំចំនួន២៨គ្រឿង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អគ្គនាយកដ្ឋានគយ៖ រយៈពេល៩ខែ ឆ្នាំ២០២២ ការបង្ក្រាបរថយន្តល្មើសច្បាប់មានចំនួន៥១០គ្រឿង ក្នុងនោះរថយន្ដចង្កូតស្ដាំចំនួន២៨គ្រឿង

 ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ 

អគ្គនាយកនៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយបានបង្ក្រាបរថយន្តគេចពន្ធបានចំនួន៥១០គ្រឿង ក្នុងនោះរថយន្ដចង្កូតឆ្វេងចំនួន៤៨២គ្រឿង និងរថយន្ដចង្កូតស្ដាំចំនួន២៨គ្រឿង។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ការបង្ក្រាបរថយន្តល្មើសច្បាប់នេះគឺគយធ្វើសកម្មភាពដូចភ្លៀងរលឹមដោយមិនអាចបន្ធូរបន្ថយដៃបានទេ ពិសេសនោះការបង្ក្រាបរថយន្តចង្កូតស្តាំ ដែលមានព្រំដែនវៃងអន្លាយ និងអាចនាំឱ្យជនខិតខូចលួចនាំយករថយន្តទាំងនោះចូលមកក្នុងប្រទេសកម្ពុជាបាន។ ឯកឧត្ដមបណ្ឌិតបានថ្លែងថា៖ «បើសិនរថយន្តចង្កូតស្តាំមានទីផ្សារហើយ យើងមិនរឹតបណ្តឹង អាហ្នឹងនាំឱ្យមានការនាំរថយន្តចង្កូតស្តាំមកលក់។ អីចឹងហើយយើងត្រូវតែបន្តធ្វើបន្តទៀត»។

ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅតាមព្រំដែនក្រុមការងារគយ បានបន្ត ដាក់កម្លាំងបន្ថែម ហើយក៏មានបណ្តាញផងដែរដើម្បីចាប់ជនល្មើសដែលលួចនាំរយរថយន្តចង្កូតស្តាំមកលក់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតបានអះអាងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ គឺគ្មានការលួចនាំយករថយន្តចង្កូតស្តាំមកទេ ខណៈដែលការចាប់ បានតែពីរ ឬបីគ្រឿង ប៉ុណ្ណោះដោយសារម្ចាស់មិនទៅចុះបញ្ជីដើម្បីបាន ក្រដាសមួយសន្លឹកដាក់ជាប់រថយន្តដើម្បីបង្ហាញមន្ត្រីគយយកទៅបង់ពន្ធនៅពេលក្រោយ។ 

ទាក់ទិននឹងទីផ្សារថយន្តនៅកម្ពុជាវិញឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ទីផ្សារថយន្តនៅកម្ពុជាមានភាពល្អប្រសើរដោយសារប្រជាជនមានការយល់ដឹង ហើយឧស្សាហកម្ម យានយន្តក៏មានការប្រឹងប្រែងខ្លាំងក្នុងការពង្រីកការលក់រថយន្តថ្មីរបស់ខ្លួនដល់ប្រជាជន។ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «ការនាំចូលរថយន្តថ្មីមានកំណើនល្អប្រសើរ។ ខ្ញុំសូមជម្រាបថា រថយន្តថ្មីឥឡូវនេះមិនត្រឹមតែនាំចូលរថយន្តមូលទេ គឺមានការនាំរថយន្តជាគ្រឿងបង្គុំ មកដំឡើងក្នុងស្រុកដើម្បីលក់។ អីចឹងហើយតម្លៃរថយន្តរាងធូរថ្លៃបើប្រៀបធៀបនឹងរថយន្តមូល ហើយរថយន្តភាគច្រើនដែលនាំចូលមកកម្ពុជាគឺរថយន្ដថ្មីមកពីប្រទេសថៃ»។ 

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតបានអះអាថា ការនាំចូលរថយន្តពីប្រទេសថៃ គឺពន្ធសូន្យ ដោយនៅសល់តែអាករពិសេស និងអាករលើតម្លៃបន្ថែមនោះទេ។ ឯកឧត្ដមបណ្ឌិតក៏ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មី ខណៈការនាំចូលមកពីប្រទេសថៃមានតម្លៃធូរ។ ឯកឧត្ដមបណ្ឌិតបញ្ជាក់បន្ថែមថា៖ «យើងលើកទឹកចិត្តឱ្យប្រើរថយន្តថ្មី វាប្រសើរជាងប្រើរថយន្តចាស់ ព្រោះវាមានបន្ទុកចំណាយច្រើនជាងការប្រើរថយន្តថ្មី ជាពិសេស បញ្ហាបរិស្ថានក៏អាចមានមួយផ្នែកផងដែរ»៕


Previous Post Next Post