កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល

 រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២

កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារៈមុជទឹក ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក នាយប់ថ្ងៃព្រហស្បតិ៍ត្រូវនិងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ វេលាម៉ោង២២:៣០នាទី ​ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរ និង បាត់ខ្លួនសិស្សសាលាចំនួន ១៥នាក់ និងម្ចាស់ទូកបានលិច ។ ដោយទទួលបានបទបញ្ជាពីឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋាន កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសចំនួន ២២នាក់ បានសហការជាមួយកម្លាំង CMAC និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះបេសកកម្ម ប្រតិបត្តិការរុករកនិងសង្គ្រោះជនរងគ្រោះ នៅការដ្ឋានទី៥ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

ជាលទ្ធផល កម្លាំងនៃបញ្ជាការដ្ឋានកងទ័ពពិសេសបានរុករកឃើញជនរងគ្រោះចំនួន ១៤ នាក់ នៅរស់រៀនមានជីវិតចំនួន ៤នាក់ ស្លាប់បាត់បង់ជីវិតចំនួន ៩នាក់ នៅបាត់ខ្លួនចំនួន ០១នាក់។ កម្លាំងទាំងអស់កំពុងបន្តរុករក ស្វែងងរក និងជួយសង្គ្រោះបន្តទៀត ៕


Previous Post Next Post