ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំង ទូកង ខេត្តព្រៃវែង ប្រារព្ធនៅមុខសាលាខេត្តព្រៃវែង។
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំង ទូកង ខេត្តព្រៃវែង ប្រារព្ធនៅមុខសាលាខេត្តព្រៃវែង។

 នារសៀលថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំង ទូកង ខេត្តព្រៃវែង ប្រារព្ធនៅមុខសាលាខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីប្រណាំងទូកប្រពៃណីជាតិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ដោយមានទូកង ទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងចំនួន២១គូ មកពីមូលដ្ឋានក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តព្រៃវែង មកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីរីករាយដែលមានឱកាសបានអញ្ជើញចូលរួមទស្សនាការប្រណាំងទូកជើងចុងក្រោយនាឱកាសនេះ និងកោតសរសើរកីឡាកររួមទាំងគណៈកម្មការទូកទាំងអស់ ដែលបាននាំទូកមកចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ។

សម្ដេចបានថ្លែងអំណរគុណ កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តព្រៃវែងទាំងមូល ដែលបានផ្ដួចផ្ដើម និងរួមកម្លាំងគ្នារៀបចំព្រឹត្តិការណ៍នេះ ដើម្បីថែរក្សាប្រពៃណីជាតិ និងផ្ដល់ឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ពិធីប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ជ័យលាភីទូកលេខ១ ខ្នាតអន្តរជាតិមាន៥ទូក រួមមាន៖ ទូកចំប៉ាសួស្ដីសម័យតេជោ, ទូកយុវជនវាលស្បូវស្រលាញ់សន្តិភាព, ទូកកំពង់អាទង់សសុខាសែនជ័យ, ទូកសេងហុងឡាក់គីសុធីសមាគមសែនជ័យ និងទូកពេជ្រមុនីសែនជ័យបារមីដំបងដែក ។ ចំណែកទូកអុំបុរសខ្នាតវែង ទូកជ័យលាភីលេខ១ មាន៣ទូក រួមមាន៖ ទូកសាមីតេជោសែនជ័យចំប៉ាសួស្ដីរស្មីអង្គរ,  ទូកកំពូលពេជ្រទៀបាញ់សែនជ័យ និងទូកសព្រួញពេជ្រ ៕






Previous Post Next Post