ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ រួមគ្នា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ រួមគ្នា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

  ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបឹងកេងកង និងសង្កាត់ រួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បើថ្នាក់ខណ្ឌ សង្កាត់ ដោះស្រាយមិនបាន សូមបញ្ជូនមកថា្នក់រាជធានី ជាអ្នកដោះស្រាយជូនពួកគាត់។ ​នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី។

​នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងពីហាងបៀរហ្គាឌិន ដែលបានរំខាន ដោយសំឡេងឮខ្លាំងៗដេកពួនមិនបាន, សុំបិទកន្លែងបញ្ចូលហ្គាស និងសុំបន្តរៀបចំ សណ្តាប់ធ្នាប់នៅមុខសាលារៀន និងសុំធ្វើបណ្តាញលូផងដែរ។ រីឯ ប្រជាពលរដ្ឋនៅ សង្កាត់អូឡាំពិក ស្នើឱ្យរៀបចំសណ្តាប់ធ្នាប់នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយ សារការចតគ្មានសណ្តាប់ធ្នាប់, ធ្វើស្លាកសញ្ញាចរាចរណ៍ និងធ្វើលូនៅផ្លូវ២៧៦ ក្នុងសង្កាត់ អូឡាំពិក និងដោះស្រាយបង្គោលភ្លើងដែលមានខ្សែធ្លាក់រញ៉េរញ៉ាយបង្កហានិភ័យដល់ប្រជា ពលរដ្ឋជាដើម។

ចំពោះ អ្នកគ្រូមត្តេយ្យ បឹងកេងកង សូមឱ្យដាក់គំនូសអង្កាញ់ នៅផ្លូវ លេខ៣៣៤មុខសាលា ដើម្បីកាត់បន្ថយល្បឿន និងសូមឱ្យបើកទ្វាររបងវត្តមហាមន្ត្រី ដើម្បីឱ្យ សិស្សចេញចូលបានស្រួល។ល។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ រួមគ្នា ដោះស្រាយរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយលោកបាន ណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាមសាលារៀន កុំធ្វេសប្រហែស បណ្តាលឱ្យមានហេតុការអាក្រក់កើតឡើងចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាលជាគំរូស្រាប់ មិនត្រូវឱ្យមានសោកនាដកម្មបែបនេះកើតឡើង ផ្តើមចេញពីការធ្វេសប្រហែសរបស់អាជ្ញាធរយើងនោះឡើយ។ 

ឯកឧត្តម ឃួង ស្រេង បានបន្តថា យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយ នាំក្មួយៗឆ្លងផ្លូវផងដែរ។ លោកសូមឱ្យបន្តសកម្មភាពនេះឱ្យកាន់តែល្អថែមទៀត។ 

ឯកឧត្តម បន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវីល័យហើយ ដូច្នេះសម្រាប់ការបម្រើប្រជា ពលរដ្ឋត្រូវតែស៊ីវីល័យដូចគ្នាដែរ ពោលគឺ ត្រូវជំរុញអភិបាលកិច្ចឱ្យបានល្អ មិនអាចអន់ ថយនោះទេ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការសុំបិទបៀរហ្គាឌិន កន្លែងបញ្ចូលហ្គាស អាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូវសហការជាមួយប៉ុស្តិ៍ចុះអនុវត្តន៍ការងារនេះជូនប្រជាពលរដ្ឋ មានន័យថា អ្វីដែលជាភាពចាប់បាច់របស់ប្រជាពលរដ្ឋ ត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទកន្លែង បញ្ចូលហ្គាស និងបៀរហ្គាឌិនក៏ដោយ។ អាជ្ញាធរ និងកងកម្លាំងរបស់ខណ្ឌ ត្រូវយកចិត្តទុក ដាក់ឱ្យបានខ្ពស់បំផុតក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ច ការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាម ការគ្រោងទុក។ ជាមួយគ្នានេះ អាជ្ញាធរខណ្ឌ សង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណា ឱ្យមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែងស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការ ដោះស្រាយជូន។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ដោយ ក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែ ទោះបីយ៉ាងណាក្តី ក៏អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ជូនប្រជា ពលរដ្ឋជានិច្ច៕

Previous Post Next Post