សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្តនៅតាមព្រំដែនឱ្យបានល្អជាទីបំផុត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្តនៅតាមព្រំដែនឱ្យបានល្អជាទីបំផុត

 ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២-

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យវៀតណាមជំរុញកិច្ចសហប្រតិបត្តិការ រវាងខេត្តនិងខេត្តនៅតាមព្រំដែនឱ្យបានល្អជាទីបំផុត ជាពិសេសបញ្ហា សន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ ដូចជាការ ជួញដូររត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម ។ល។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្ដម Vo Vanthuong សមាជិកការិយាល័យន យោបាយនិងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ នៅវិមាន៧មករា ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្ដម Vo Vanthuong បានគោរពពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដម និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺស្របពេលជាមួយនឹងខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមផង និងខួប៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផង ហើយទិសដៅសំខាន់របស់ឯកឧត្ដម និងគណៈប្រតិភូទាំងមូល គឺធ្វើយ៉ាងពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្ស និងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង។

ក្នុងន័យនេះ ឯកឧត្ដម Vo Vanthuong បានគោពសុំគោលការណ៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី គឺទី១. ជំរុញទំនាក់ទំនងរវាង បក្សនិងបក្ស ឱ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្ដែង។ ទី២. ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សនៃប្រទេសទាំងពីរ។ ទី៣. ជំរុញទំនាក់ទំនងរវាខេត្ត និងរាជធានី របស់ប្រទេសទាំងពីរ ។ទី៤. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ទី៥. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម និងទី៦. ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់ និងពិភពលោក។ ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម Vo Vanthuong ដែលពាំនាំនូវការផ្ដាំផ្ញើសាកសួរអំពីថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ហើយបានគាំទ្រចំពោះសំណើទាំង៦ចំណុចរបស់ឯកឧត្ដម Vo Vanthuong។ 

សម្ដេចតេជោបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្តនៅតាមព្រំដែនឱ្យបានល្អជាទីបំផុត ជាពិសសបញ្ហា សន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ ដូចជាការ ជួញដូររត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម ។ល៕


Previous Post Next Post