រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លើកទឹកចិត្តដល់សិស្សានុ សិស្ស ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លើកទឹកចិត្តដល់សិស្សានុ សិស្ស ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

 ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើក ទឹកចិត្តដល់សិស្សានុសិស្ស ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីអាចអភិវឌ្ឍប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហ កម្មជំនាន់ទី៤ ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគម នាគមន៍ តាមរយៈសេចក្តីអំពាវនាវ បានឱ្យដឹងថា តាងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើក ទឹកចិត្តដល់ក្មួយៗសិស្សានុ សិស្សទាំងអស់យកចិត្តទុក ដាក់ខិតខំរៀនសូត្រ និងសូម ជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១- ២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខ នេះ។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួល បន្ទុកអភិវឌ្ឍវិស័យទូរគមនា គមន៍និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវនិងលើកទឹក ចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។

ឯកឧត្តម សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១- ២០២២ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណា ចក្រកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែងនិងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕


Previous Post Next Post