ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈផ្តល់អនុសាសន៍ ៥ចំណុចដល់មន្រ្តីនៃរដ្ឋបាលខេត្តមណ្ឌលគិរី យកទៅអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈផ្តល់អនុសាសន៍ ៥ចំណុចដល់មន្រ្តីនៃរដ្ឋបាលខេត្តមណ្ឌលគិរី យកទៅអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព

 មណ្ឌលគិរី៖ ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ ព័ន្ធនឹងបុគ្គលិករដ្ឋបាលថ្នាក់ ក្រោមជាតិ ដោយមានការចូល រួមពីសំណាក់លោកញ៉ន សិទ្ធិ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ និងមន្រ្តីការិយាល័យរដ្ឋបាលជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសណ្ឋា គារពេជ្រដា ស្ថិតនៅក្រុងសែន មនោរម្យ នាព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២២ ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ខ្លឹមសារ ០៥ចំណុចសំខាន់ៗ រួមមាន៖ ១) នីតិវិធីនៃការផ្តល់ទិដ្ឋាការនៃការផ្ដល់ទិដ្ឋាការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ, ២)សេចក្តីណែនាំលេខ ១៦៧ ១៦៨ ១៦៩ មស.សណន ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខណ្ឌ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង/ស្រុក, ៣) ប្រវត្តិនៃការផ្ទេរអំណាចដល់ថ្នាក់ក្រោមជាតិ ដែលមានអនុក្រឹត្យលេខ ៤៩៧អនក្រ.បក, អនុក្រឹត្យលេខ២៤០អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨-៧៨៩មស.សណន, និងសេចក្តីណែនាំលេខ ១៦៧ ១៦៨ ១៦៩ មស.សណន ៤) ការចេញដីកាដំឡើងថ្នាក់-ឋានន្តរស័ក្តិ និងការចេញដីកាតែងតាំងមន្ត្រីរាជការរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង/ស្រុក ៥)  ការផ្ទេរ និងការផ្លាស់ប្ដូរកន្លែងធ្វើការរបស់មន្ត្រីរាជការស៊ីវិល។ ឯកឧត្ដម ជុក មុន្នី បានផ្តាំផ្ញើដល់សមាជិក សមាជិកាដែលបានចូលរួមនាពេលនេះ នឹងទទួលបានចំណេះដឹង ពីកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត ក្រុង ស្រុក និងនីតិវិធីនៃការផ្ដល់ទិដ្ឋាការ លើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្រ្តីជំនាញ យកទៅអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំឱ្យមានប្រសិទ្ធភាព។ លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានធ្វើការគាំទ្រចំពោះ កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា នាពេលនេះ ក្នុងគោលបំណង  ផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាព ផលិតភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោក អភិបាលរងខេត្ត បញ្ជាក់ថា គិតត្រឹម ខែតុលា ឆ្នាំ២០២២នេះ ការប្រើប្រាស់មន្ត្រីរាជការស៊ីវិលសរុប ក្នុងខេត្តមណ្ឌលគិរី មានចំនួន២,១២៥នាក់ (ស្រី ៨៣០នាក់)៕



Previous Post Next Post