ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការជួបគ្នារបស់ ស.ស.យ.ក. គឺជាការបង្ហាញអ្វីដែលជានិមិត្តរូបនៃស្មារតីខ្មែរ និងការបង្រួមបង្រួបជាតិ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការជួបគ្នារបស់ ស.ស.យ.ក. គឺជាការបង្ហាញអ្វីដែលជានិមិត្តរូបនៃស្មារតីខ្មែរ និងការបង្រួមបង្រួបជាតិ

 រាជធានីភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២

ការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះក្រោមទិដ្ឋភាពដ៏សែនមនោរម្យ ប្រកបដោយភាពរីករាយនិងមនុស្សម្នាយ៉ាងច្រើនកុះករ ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានថ្លែងថា ការជួបជុំគ្នានៃសមាជិកសមាជិកា នារាត្រីនេះគឺជាការបង្ហាញឱ្យឃើញពីស្មារតីនៃសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលនានាដែល ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ។

 ឯកឧត្តមបានបន្តថា ការជួបគ្នារបស់ សមាជិក សមាជិកា ស.ស.យ.ក. នៅវិមានឈ្នះៗនេះគឺជាការបង្ហាញអ្វីដែលជានិមិត្តរូបនៃស្មារតីខ្មែរ ការបង្រួមបង្រួបជាតិ ការរួបរួមគ្នា ដើម្បីការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងជាស្មារតីដ៏រឹងមាំសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ក្នុងការត្រៀមខ្លួនទាំងកម្លាំងកាយចិត្ត ចូលរួមគាំទ្រសុខដុមរមនា ឯករាជ្យ អធិបតីភាពរបស់ប្រទេសកម្ពុជា ជាពិសេសបន្តជំរុញប្រទេសកម្ពុជាឲ្យក្លាយជាកន្លែងសម្រាប់វិនិយោគ និងរក្សាស្ថិរភាពសម្រាប់ប្រទេសក្រោយការរីករាលដាលនៃវិបិត្តកូវីដ-១៩ និងបន្តផ្តល់ឱកាសដល់យុវជនដើម្បីចូលរួមជាមួយសង្គមបន្ថែមទៀត។

ឯកឧត្តមបានលើកឡើងបន្ថែមថា ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃការបន្តមោទកភាព ស.ស.យ.ក. បានចូលរួមលើកស្ទួយវិស័យអប់រំ ដោយបង្កើតជាវគ្គបំប៉ន ផ្តល់អាហារូបករណ៍ សិក្ខាសិលា បណ្តុះបណ្តាល ផ្សេងៗ  និងរៀបចំព្រឹត្តិការណ័កីឡាផ្សេងៗទៀត ដែលអាចឲ្យយុវជនបង្កើនសាមគ្គីភាព និងមិត្តភាព។ បន្ថែមពីនេះ ស.ស.យ.ក. បានចូលរួមជាមួយវប្បធម៌ ដោយបង្កើតកម្មវិធីនានាដូចជា តោះវេចអន្សមជុំគ្នា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តតាមខេត្តនានា ដែលនេះបានលើកទឹកចិត្តឲ្យយុវជនខ្មែរចូលរួមថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ ទន្ទឹមនឹងនេះ ស.ស.យ.ក. បានចូលរួមរៀបចំខួប ២ ធ្នូ ដើម្បីឲ្យយុវជន យល់ពីការពលីកម្មរបស់យុវជនជំនាន់មុន និងចៀសឲ្យផុតពីរបបឃោរឃៅ និងសោកនាដកម្មមួយនេះ។ ក្នុងនោះ ស.ស.យ.ក.  បានចូលរួមរៀបចំយុទ្ធនាការ beyond the game ដើម្បីអបអរសាទរ និងគាំទ្រចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ ២០២៣ និងផ្តល់ឱកាសឲ្យ យុវជន បានចូលរួមលើក ស្ទួយមោទកភាពដ៏សំខាន់មួយនេះ៕ 



Previous Post Next Post