ក្រុមកីឡាករកម្ពុជារកបានមេដាយមាសប្រាក់និងសំរិទ្ធ៦គ្រឿង ក្នុងការប្រកួតទូកនៅខេត្តកំពត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រុមកីឡាករកម្ពុជារកបានមេដាយមាសប្រាក់និងសំរិទ្ធ៦គ្រឿង ក្នុងការប្រកួតទូកនៅខេត្តកំពត

 ខេត្តកំពត

ក្រុមកីឡាករកម្ពុជារកបានមេដាយមាសប្រាក់និងសំរិទ្ធ៦គ្រឿង ក្នុងការប្រកួតទូកនៅខេត្តកំពត

ការប្រកួតកីឡាទូក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលរៀបចំធ្វើឡើង នៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ក្នុងរយៈពេល២ថ្ងៃនេះ  ក្រុមកីឡាករកម្ពុជា ទទួលបានមេដាយ៦គ្រឿង មានមាស១ ប្រាក់២ និងសំរិទ្ធ៣គ្រឿង បន្ទាប់ពីការប្រកួតថ្ងៃទី១៤ ខែឧសាភានេះ ក្រុមកីឡាករកម្ពុជាអាចរកបានមេដាយមាស១ និងសំរិទ្ធ១គ្រឿងបន្ថែមទៀត។ 

ការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅខេត្តកំពត ក្នុងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ ដែលមានក្រុមកីឡាករ៩ប្រទេស(អវត្តមានឡាវ) បានបញ្ចប់ហើយ លើ៤វិញ្ញាសារ ក្នុងរយៈចម្ងាយ៥០០ម៉ែត្រ។ ហើយនៅក្នុងថ្ងៃទី២នេះ  ក្រុមកីឡាករកម្ពុជា រកមេដាយបាន២គ្រឿង (មាស១ និងសំរិទ្ធ១) បន្ថែមទៀត ធ្វើឲ្យក្រុមកីឡាករទូកកម្ពុជា ទទួលបានមេដាយសរុប ៦គ្រឿង មានមេដាយមាស១  ប្រាក់២ និង សំរិទ្ធ៣គ្រឿង ។ 

លទ្ធផល នៃការប្រកួតកីឡាទូកលើ ៤វិញ្ញាសា ចម្ងាយ ៥០០ម៉ែត្រមាន នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣នេះ មាន ៖  វិញ្ញាសារ ទី១.ទូកបុរស ១២នាក់ អាយុក្រោម២៤ឆ្នាំ ថៃលេខ១ ទទួលបានមេដាយមាស ឥណ្ឌូនេស៊ីលេខ២ ទទួលបានមេដាយប្រាក់ និងមីយ៉ាន់ម៉ា លេខ៣ ទទួលបានមេដាយសំរិទ្ធ។  ទី២. ទូកបុរស១២នាក់ Open  ក្រុមកីឡករឥណ្ឌូនេស៊ី លេខ១ ទទួលបានមេដាយមាស, ថៃ លេខ២ មេដាយប្រាក់ និងមីយ៉ាន់ម៉ា លេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី៣ ទូកបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ  ក្រុមកីឡាករកម្ពុជា លេខ១ ទទួលបានមេដាយមាស, ថៃ លេខ២ ទទួលបានមេដាយប្រាក់ និង ឥណ្ឌូនេស៊ីលេខ៣ ទទួលបានមេដាយសំរិទ្ធ  និងវិញ្ញាសាទី៤ . ទូកចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ ក្រុមកីឡាករវៀតណាមលេខ១  ទទួលមេដាយមាស ម៉ីយ៉ាន់ម៉ា លេខ២ មេដាយប្រាក់ និង កម្ពុជា លេខ៣ មេដាយសំរិទ្ធ  ។ 

ដោយឡែកសម្រាប់ថ្ងៃស្អែក មិនមានការប្រកួតទេ (ក្រុមកីឡាករសម្រាក)  ខណៈដែល នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣  ការប្រកួតទូកនឹងធ្វើឡើងលើ៤វិញ្ញាសារ ក្នុងរយៈចម្ងាយ៨០០ម៉ែត្រមាន៖ 

១.ទូកបុរស១២នាក់ អាយុវក្រោម២៤ឆ្នាំ, ២. ទូកបុរស១២នាក់ Open , ៣. ទូកបុរស៥នាក់ អាយុក្រោម២៤ឆ្នាំ និង ៤ ទូកចម្រុះបុរសនារី១២នាក់ អាយុក្រោម២៤ឆ្នាំ៕














Previous Post Next Post