អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

 អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 

    បពិត្រ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ជាទីគោរពសក្ការៈ​ និងជាទី​ស្រលាញ់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​នៃ​ប្រជានុរាស្ត្រកម្ពុជា​ 

    នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ​ ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វឌ្ឍនាមង្គលដ៏វិសេសវិសាលគម្រប់​ ៧០ យាងចូល​ ៧១ ព្រះ​វស្សា​ នៃព្រះករុណាជាអម្ចាស់ តាងនាម​ទូលព្រះ​បង្គំ​ជាខ្ញុំ ខ្ញុំម្ចាស់ ជា​ប្រជានុរាស្ត្រ​ទូទាំងព្រះរាជាណាចក្រកម្ពុជា មាន​សេចក្ដី​សោមនស្ស​រីករាយ​ សូម​លំឱនកាយ​លើ​កហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី​ សូម​បួងសួង​ដល់​គុណ​បុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី​ អស់វត្ថុសក្តិសិទ្ធក្នុង​លោក​ ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតឆ្ឆត្រ​ គុណ​បុណ្យ​ព្រះ​បារមី​អតីត​ ព្រះ​មហាក្សត្រ​ ព្រះ​មហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ​ ជា​ពិសេស​បារមី​តេជា​នុភាព​ ព្រះ​វិញ្ញាណក្ខន្ធ​ នៃ​ព្រះ​ករុណា​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូម​មេត្តា​តាម​ជួយ​គ្រងអភិបាលថែ​រក្សា​ការពារ​ និង​ប្រោះព្រំ​នូវ​ទឹក​អម្រឹត​ប្រទាន​ព្រះ​រាជ​សព្ទសាធុការពរ​ បវរ​សួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរ​ថ្វាយ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទសម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃ​ប្រជានុរាស្ត្រ​កម្ពុជា​ សូម​ព្រះ​អង្គ​ ព្រះប្រកប​តែ ​ព្រះ​បរម​សុខ​គ្រប់​ប្រការ​ ព្រះ​រាជ​សុខ​ភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយ​ពល​មាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា​ ដើម្បីគង់​ប្រថាប់​ជា​ មហាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្ត​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដរាប​តរៀងទៅ​។ 

     សូម​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ​ ជាទី​គោរព​សក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​មេត្តា​ទទួល​នូវ​សេចក្ដី​គោរពដ៏​ខ្ពង់ខ្ពស់​បំផុត និង​ស្មោះ​ស្ម័គ្រជាទី​​បំផុត​​ ​ អំពី​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ ខ្ញុំម្ចាស់ជាប្រជានុរាស្រ្តក្រោមព្រះតេជះតម្កល់លើត្បូង។

     ក្រាប​បង្គំ​ទូលថ្វាយនៅ​ភ្នំពេញ​ ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ឆ្នាំ​២០២៣



Previous Post Next Post