ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត (អ.គ.យ) និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង បានចូលរួមបើក និងដឹកនាំកិច្ចប្រជុំ លើកទី២ នៃគណៈកម្មាធិការដឹកនាំគម្រោង ស្តីពី ការលើកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត (អ.គ.យ) និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង បានចូលរួមបើក និងដឹកនាំកិច្ចប្រជុំ លើកទី២ នៃគណៈកម្មាធិការដឹកនាំគម្រោង ស្តីពី ការលើកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត (អ.គ.យ) និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង បានចូលរួមបើក និងដឹកនាំកិច្ចប្រជុំ លើកទី២ នៃគណៈកម្មាធិការដឹកនាំគម្រោង ស្តីពី ការលើកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា និងមានការចូលរួមពី អនុប្រធាន សមាជិក និងសមាជិកាគណៈកម្មាធិការគម្រោង តំណាងឱ្យក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជា សមាគម TAFTAC សមាគមធនាគារកម្ពុជា និងដៃគូអភិវឌ្ឍន៍សរុបចំនួន ៣០រូប (ស្រ្តីចំនួន ៨នាក់) នាថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្ដម វ៉ាន់ មុនីនាថ បានមានប្រសាសន៍អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានក្នុងការចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល ដោយបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងសកម្មភាពជាក់ស្តែងសំដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាពិសេស គឺការប្រែក្លាយវិស័យឧស្សាហកម្មកាត់ដេរទៅរកការអនុវត្តថាមពលនិរន្តរភាព ប្រសិទ្ធភាពថាមពល និងប្រើប្រាស់បច្ចេកវិទ្យាថាមពលសមស្រប ទន្ទឹមនឹងការរក្សាកំណើនសេដ្ឋកិច្ច សង្គម និងការគាំពារបរិស្ថាន ។ 

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ៖ ១)ប្រកាសជាផ្លូវការស្តីពីសេចក្តីសម្រេចបង្កើតគណកម្មាធិការដឹកនាំគម្រោង ២)ពិភាក្សាអំពីវឌ្ឍនភាពគម្រោង និងមេរៀនដែលទទួលបាន ៣)ពិភាក្សាពីផែនការសកម្មភាពគម្រោងបន្តឆ្នាំ២០២៣-២០២៤៕






Previous Post Next Post