ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប
សៀមរាប ៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួត បានចូលរួមសហការការពារ ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ អគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូអគារសិក្សាថ្មីមួយខ្នង ក្នុងសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានទទឹង ២៨ម៉ែត្រ បណ្តោយ ៤៤ម៉ែត្រ កម្ពស់ ៥ជាន់ ដែលក្នុងអគារនេះមានបន្ទប់សិក្សា បណ្ណាល័យ ការិយាល័យ បន្ទប់ទទួលភ្ញៀវ សាលប្រជុំ បន្ទប់ហាត់ការ ទីកន្លែងហាត់ប្រាណ ព្រមទាំងបំពាក់ដោយជណ្តើរយន្ត និងបំពាក់សម្ភារឧបទេសសិក្សាជាច្រើនទៀត ៕