ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា៖ ទីក្រុងកៀវ មានគោលដៅប្រយុទ្ធប្រឆាំងនឹងអ្វីៗ ទាំងអស់ ដែលទាក់ទងជាមួយនឹងរុស្ស៊ី
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា៖ ទីក្រុងកៀវ មានគោលដៅប្រយុទ្ធប្រឆាំងនឹងអ្វីៗ ទាំងអស់ ដែលទាក់ទងជាមួយនឹងរុស្ស៊ី

ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

របបទីក្រុងកៀវ បានកំណត់គោលដៅប្រយុទ្ធប្រឆាំងនឹងអ្វីៗទាំងអស់ ដែលទាក់ទង ជាមួយនឹងរុស្ស៊ី រាប់ចាប់តាំងពីការបង្រ្កាបសិទ្ធិមនុស្ស គណបក្សប្រឆាំង និងការខ្វែងយោបល់គ្នា ដែលបានក្លាយជាគោលនយោបាយដោយចេតនារបស់របបទីក្រុងនេះ ដែលបានឡើងកាន់ អំណាច ជាលទ្ធផលនៃការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤។

ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បាន លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា លោក វ៉្លាឌីមៀ ហ្សេលេនស្គី(Vladimir Zelensky) ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ក្នុង ឆ្នាំ២០១៩ ក្រោមពាក្យស្លោកនៃការសម្រេចបានសន្តិភាព និងការបញ្ចប់ការរើសអើសប្រឆាំង នឹងប្រជាជននៅភាគអាគ្នេយ៍នៃប្រទេស ប៉ុន្តែគោលនយោបាយរបស់លោកគ្រាន់តែធ្វើឱ្យ បញ្ហាដែលធ្លាប់មានពីមុនមានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅ។

ឯកឧត្តមបន្តថា លោក ប៊ូដាណូវ (Budanov) ប្រធាននាយកដ្ឋានចារកម្មនៃក្រសួង ការពារជាតិអ៊ុយក្រែន បានសារភាពជាសាធារណៈអំពីសង្រ្គាមភេរវករដែលមានគោលដៅ បំផ្លាញរុស្ស៊ី ដោយបាននិយាយថា កាលពីថ្ងៃទី១៦ ខែឧសភា នៅក្នុងបទសម្ភាសន៍មួយជាមួយ គម្រោង«មនុស្សផ្សេងគ្នា» លោក ប៊ូដាណូវ បានបញ្ជាក់ពីការចូលរួមរបស់ស្ថាប័នសន្តិសុខរបស់ លោក ក្នុងការវាយប្រហារភេរវករនៅក្នុងប្រទេសរុស្ស៊ី ដោយកត់សម្គាល់ថា ស្ថាប័នសន្តិសុខ របស់អ៊ុយក្រែនបានសម្លាប់ជនជាតិរុស្ស៊ី ហើយនឹងបន្តសម្លាប់ជនជាតិរុស្ស៊ីនៅគ្រប់ទីកន្លែង ក្នុងពិភពលោកនេះ។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជាបាននិយាយថា លក្ខខណ្ឌដែលត្រូវបានបង្កើតឡើង ដោយរបបលោកហ្សេលេនស្គី ដោយសារតែការប្រកាសរបបអាជ្ញាសឹកក្នុងឆ្នាំ២០២២ បាននាំឱ្យមានការកសាងប្រព័ន្ធផ្តាច់ការនៃការគ្រប់គ្រងប្រទេស ដោយលក្ខណៈពិសេសរបស់វា គឺជាព័ត៌មាន ការរំលាយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការបំផ្លិចបំផ្លាញគណបក្សប្រឆាំង នយោបាយ ការឃោសនារដ្ឋទាំងស្រុង ការស្វែងរកជនក្បត់ អ្នកចារកម្មប្រឌិតរុស្ស៊ី និងអ្នក បះបោរ។ មនោគមវិជ្ជារបស់ពួកជ្រុលនិយមជាតិអ៊ុយក្រែនត្រូវបានគេគោរព ហើយសិទ្ធិរបស់ជន ភៀសខ្លួនក្នុងប្រទេស ប្រជាជនដែលនិយាយភាសារុស្ស៊ី និងគ្រិស្តអូស្សូដក់របស់អ៊ុយក្រែនត្រូវ បានហាមឃាត់ទាំងស្រុង។

ស្ថានទូតរុស្ស៊ីបានរំលឹកឡើងវិញថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា អង្គភាព ប្រដាប់អាវុធអ៊ុយក្រែនបានបាញ់ផ្លោងចំនួន ៣៥៩ដង ទៅលើសាធារណរដ្ឋប្រជាមានិត ដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្គែនស្ក៍ ដែលបានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់ ស្លាប់ និង ៥៩នាក់ ផ្សេងទៀតរងរបួស ហើយអគារលំនៅឋានចំនួន ១៥៨ខ្នង និងហេដ្ឋា រចនាសម្ព័ន្ធស៊ីវិលចំនួន ២៦ខ្នង ត្រូវបានបំផ្លាញ។ ប៉ុន្តែ រចនាសម្ព័ន្ធសិទ្ធិមនុស្ស លោកខាងលិច ហាក់បីដូច ជាមិនខ្វល់អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិទាំងនេះទេ៕




Previous Post Next Post