សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត សម្រាប់ការអត់ធ្មត់ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់រហូតដល់ទីបញ្ចប់ ក៏មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ។
សម្តេចតេជោ ៖ « បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ (10,000$)។ សូមលោកសេង ទៀងយកថវិការជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕ »