ឧបនា​យ​ក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំ​ដៅ​ពង្រឹងប្រសិទ្ធភាពនៃការ​គ្រប់​គ្រ​ង​​វិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មា​រតីទទួលខុសត្រូវខ្ពស់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧបនា​យ​ក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំ​ដៅ​ពង្រឹងប្រសិទ្ធភាពនៃការ​គ្រប់​គ្រ​ង​​វិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មា​រតីទទួលខុសត្រូវខ្ពស់

 ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣-

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា​ប្រធានគណៈកម្មការគ្រប់​គ្រ​ងល្បែ​ង​ពា​​ណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិ​ក្ខាសា​លាផ្ស​ព្វផ្សា​យច្បា​ប់​ស្តីពី​ការ​គ្រ​ប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូ​ន​អា​ជ្ញា​ធ​រ​សា​ធា​រ​ណៈ​ មា​ន​​សម​ត្ថកិច្ចនៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅស​ណ្ឋា​គា​រ​ឡឺ​រ៉ូ​យ៉ា​ល់ថ្ងៃ​ទី​៣​១​ខែឧ​ស​ភាឆ្នាំ២០២៣។

មានប្រសាសន៍បើកអង្គសិក្ខាសាលាឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យឧបនាយករដ្ឋមន្ត្រីមានប្រសា​សន៍អបអរសាទរ, កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធ​ផ​លកា​រ​ងា​រ​ទាំងឡាយ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ការ​ដា​ក់​ចេ​ញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាពនៃការ​គ្រប់​គ្រ​ង​វិ​ស័​យ​ល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែ​ង​ពា​ណិជ្ជកម្ម ត្រូវបានដំណើរការនៅក្នុងតំបន់ និង ក្នុងប្រទេសជាច្រើន នៅលើពិភពលោក, ទាំ​ង​ក្នុងទម្រង់ផ្លូវការ និង ទម្រង់មិនផ្លូវការ ។ អាស្រ័យហេតុនេះ, រដ្ឋា​ភិបាល​នៃប​ណ្តាប្រ​ទេស​កា​ន់​តែច្រើនឡើង បានសម្រេចទទួលស្គាល់ជាផ្លូវការ នូវពាណិជ្ជកម្មលើវិស័យល្បែង ដោយ​ប​​ង្កើ​ត​ក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ ដើម្បីដាក់វិស័យនេះឱ្យស្ថិតក្រោមដំបូលនៃច្បាប់ និង លិ​​ខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ, ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួម​បញ្ចូ​លទាំងទីតាំងបដិសណ្ឋារកិច្ច, ភោ​ជ​នី​យ​ដ្ឋា​ន​, ផ្សារទំនើប, សណ្ឋាគារ, មណ្ឌលកីឡា, មណ្ឌលកម្សាន្ត និង មណ្ឌលសន្និបាត ឬ ពិព័រណ៍, ហា​ងលក់ទំនិញរួចពន្ធ ។ល។ ត្រូវបានបង្កើតជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Int​e​grated Resort) ដែលត្រូវបានទទួលស្គាល់ជាទូទៅ នៅលើពិភពលោកថា ជាប្រភព​ចំណូ​ល​ថ​​វិ​កាដ៏សំខាន់ និង ជាទីតាំងដែលបានផ្តល់ឱកាសការងារជាច្រើនប្រភេទ ដោយ​បា​ន​ចូ​ល​រួ​ម​ចំ​​ណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ដោយឡែក, នៅក្នងព្រះរា​ជាណា​ចក្រ​ក​ម្ពុ​ជា​, ជាទិដ្ឋភាពគតិយុត្ត, ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវបានអនុម័ត និង ប្រ​កា​ស​ដា​ក់​ឱ្យ​ប្រើប្រាស់នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៩៦ ដោយបានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងកា​រ​ផ្ត​ល់​ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅកម្ពុជា ដោយស្របច្បាប់។

ក្នុងការអនុវត្តជាក់ស្តែង នាពេលកន្លងមក មុនពេលច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានចូលជាធរមាន កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០, រាជរដ្ឋាភិបាល បានចាប់ផ្តើមរៀបចំជាបណ្តើរៗ នូវយន្ដការច្បាស់លាស់ សម្រាប់គ្រប់គ្រងវិស័យនេះ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន រួមមាន៖ ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង, សេចក្តីសម្រេច និង សារាចរណែនាំរបស់រាជរដ្ឋាភិបាល, ប្រកាសអន្តរក្រសួង និង សៀវភៅបន្ទុក ជាដើម ។ ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានពិនិត្យឃើញនូវភាពចាំបាច់ ក្នុងការរៀបចំនូវបញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណងធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀរគរចំណូល, រក្សាសុវត្ថិភាព និង សន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និង នីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម; ការកំណត់សិទ្ធិ និង កាតព្វកិច្ចរបស់រូបវន្តបុគ្គល និង នីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការ ដោយផ្ទាល់ ឬ ការចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម; ការកំណត់សិទ្ធិជាម្ចាស់ លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង លើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម; និង ការបង្កើតស្ដង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និង ល្បែងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រ កម្ពុជា ។


ក្នុងស្មារតីនេះ, សេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំ ឡើង ក្រោមកិច្ចសហការរួមគ្នា រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ដោយបានចាយពេលអស់ប្រមាណជាង ៩ ឆ្នាំ និង ដោយឆ្លងកាត់ការពិនិត្យ និង ពិភាក្សាយ៉ាងល្អិតល្អន់ តាមរយៈកិច្ចប្រជុំជាច្រើន ក្នុងនោះ រួមមាន៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិស័យឯកជន, កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ, កិច្ចពិភាក្សាជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងយុត្តិធម៌, សរុបទាំងអស់មានចំនួន ៥៥ លើក ។នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, រាជរដ្ឋាភិបាលក៏បាន គិតគូរផងដែរ អំពីយន្តការសម្រាប់ចូលរួមដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និង ពហុភាគី, ដើម្បីគ្រប់គ្រង និង ដោះស្រាយកង្វល់នានាពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និង ល្បែងពាណិជ្ជកម្មផ្សេងៗ ។

ជាលទ្ធផល, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត នាថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២០ និង ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ តាមរយៈព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, វិស័យកាស៊ីណូ និង ល្បែងពាណិជ្ជកម្មដទៃទៀត ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះដែរ, ដើម្បីធានានូវភាពច្បាស់លាស់, តម្លាភាព, សុចរិតភាព និង គណនេយ្យភាពនៃប្រតិបត្តិការនៅតាមមណ្ឌល ល្បែងពាណិជ្ជកម្ម, ច្បាប់នេះក៏បានកំណត់អំពីលក្ខណៈសម្បត្តិរបស់បុគ្គលជាកម្មសិទ្ធិករ ឬ ប្រតិបត្តិករ ដោយផ្ដោតសំខាន់លើធនធានហិរញ្ញវត្ថុ, សមត្ថភាពធុរកិច្ច, គុណវុឌ្ឍិរបស់អ្នកកាន់កាប់អាជ្ញាបណ្ណ, ការពង្រឹងសមត្ថភាពស្ថាប័ន, ប្រភេទនៃអាជ្ញាបណ្ណ, ដែនកំណត់នៃការលេងល្បែង, ចំណូលកាតព្វកិច្ច, វិធានការនៃការផ្សះផ្សា និង ការដោះស្រាយវិវាទ និង ការដាក់ទណ្ឌកម្ម ។ល។ បន្ថែមលើនេះ, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក៏បានកំណត់ អំពីប្រភេទទីតាំង សម្រាប់ប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម ដោយចែកចេញជាពីរប្រភេទ គឺ តំបន់អនុញ្ញាត និង តំបន់ហាមឃាត់ ពីព្រោះរាជរដ្ឋាភិបាលបានគិតគូរផងដែរ អំពីផលប៉ះពាល់ជាអវិជ្ជមាននៃល្បែងពាណិជ្ជកម្ម ទៅលើវប្បធម៌, ប្រពៃណី និង សាសនា ។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំ និង ច្បាស់លាស់ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និង ប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងសុវត្ថិភាព, សន្តិសុខ, របៀបរៀបរយ និង សណ្តាប់ធ្នាប់សង្គម; បង្កើតការងារ; និងលើកកម្ពស់វិស័យទេសចរណ៍ និង ការអភិវឌ្ឍ, ជាពិសេស នៅតាមតំបន់ព្រំដែន និង តំបន់ជាប់មាត់សមុទ្រ។


ជាមួយគ្នានេះ, ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែងស៊ីសងខុសច្បាប់ និង ដើម្បីលើកទឹកចិត្តវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់, រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តី-សម្រេច លេខ ៦២ សសរ ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និង មានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ។ ក្រុមការងារនេះមានតួនាទី និង ភារកិច្ចចម្បង ក្នុងការរៀបចំផែនការ, វិធាន និង គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចូលរួមស្រាវជ្រាវ និង ចាត់វិធានការបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានចូលជាធរមាន ស្របពេលដែលប្រទេសជាតិយើង បានជួបប្រឈមនឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលរាជរដ្ឋាភិបាលមមាញឹក ក្នុងការប្រយុទ្ធ-ប្រឆាំង និង ដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចនានា ដែលជាវិបាកនៃជំងឺកូវីដ-១៩ ។ ដូច្នេះ, រាជរដ្ឋាភិបាលមិនមានពេលគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារនៃច្បាប់នេះ ឱ្យបានទូលំ- ទូលាយ ជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង សាធារណជន ឱ្យបានយល់ដឹងស៊ីជម្រៅនៅឡើយ ។

យ៉ាងណាមិញ, ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅ, ទោះបីជាកម្ពុជាបានជួបប្រឈមនូវវិបត្តិសុខភាពធ្ងន់ធ្ងរជាសកលយ៉ាងណាក្តី, ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង ការដឹកនាំដ៏ត្រឹមត្រូវ, ម៉ឺងម៉ាត់ និង ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ប្រការនេះ បានអនុញ្ញាតឱ្យកម្ពុជា បើកប្រទេស និង សកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ ឆាប់ជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងការចាត់វិធានការនានា សំដៅជំរុញលើកកម្ពស់វិស័យទេសចរណ៍ និង ពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ផងដែរ។ ក្នុងបរិការណ៍នេះ, សិក្ខាសាលានាព្រឹកនេះ នឹងផ្ដល់នូវពុទ្ធិ និង ព័ត៌មានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ អំពីច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការសហការ ជិតស្និទ្ធ រវាង គ.ល.ក.និង រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព៕ 






Previous Post Next Post