អាស៊ាន និងកាណាដាប្តេជ្ញាពង្រឹងទំនាក់ទំនងភាពជាដៃគូយូរអង្វែង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាស៊ាន និងកាណាដាប្តេជ្ញាពង្រឹងទំនាក់ទំនងភាពជាដៃគូយូរអង្វែង

  ភ្នំពេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ -

នៅឯកិច្ចសន្ទនាអាស៊ាន-កាណាដាលើកទី២០ ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែឧសភា អាស៊ាន និងកាណាដាបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ទំនាក់ទំនងយូរអង្វែងរបស់ពួកគេក្នុងគោលបំណងនាំយកភាពជាដៃគូឡើងដល់កម្ពស់ថ្មីមួយ។

កិច្ចប្រជុំនោះត្រូវបានដឹកនាំរួមគ្នាដោយអគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី និងជាប្រធាន SOM នៃប្រទេសម៉ាឡេស៊ី លោក អាំរ៉ាន់ ម៉ូហាម៉េដ ហ្ស៊ីន (Amran Mohamed Zin) និងជំនួយការអនុរដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកនៃកិច្ចការសកលរបស់ប្រទេសកាណាដា លោក វែលដុន អេបប៍ (Weldon Epp) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អាស៊ាន មន្ត្រីតំណាងលេខាធិការដ្ឋានអាស៊ាន និងទីម័រឡេស្តេដែលជាអ្នកសង្កេតការណ៍។

នៅក្នុងព្រឹត្តិការណ៍នោះ ប្រទេសកាណាដាបានបង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជំនួយឆ្ពោះទៅរកការងើបឡើងវិញក្នុងតំបន់ពីជំងឺរាតត្បាតកូវីដ១៩ និងការប្តេជ្ញាចិត្តចំពោះភាពជាកណ្តាលរបស់អាស៊ានតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដឹកនាំដោយអាស៊ាន។

ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើនជាវិជ្ជមានដែលបានធ្វើឡើងក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-កាណាដា (ឆ្នាំ២០២១-២០២៥) និងបានទទួលស្គាល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទៅលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន។

ពួកគេបានចែករំលែកអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗនៃពាណិជ្ជកម្ម និងការវិនិយោគ។ ដោយទទួលស្គាល់អំពីសក្ដានុពលសេដ្ឋកិច្ច ពួកគេបានទន្ទឹងរង់ចាំនូវវឌ្ឍនភាពស្ថាបនានៃកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (FTA) ដែលកំពុងដំណើរការ។ សម្លឹងឆ្ពោះទៅមុខនៃកិច្ចប្រជុំគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-កាណាដា លើកទី៤ (TNC) ដែលគ្រោងធ្វើនៅខែក្នុងមិថុនានេះ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)



Previous Post Next Post