សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរ រាជធានី ខេត្ត ត្រូវចុះដោះស្រាយបន្ទាន់ជូនកម្មករ-កម្មការិនីនៅពេលដែលមានវិវាទណាមួយកើតឡើង
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរ រាជធានី ខេត្ត ត្រូវចុះដោះស្រាយបន្ទាន់ជូនកម្មករ-កម្មការិនីនៅពេលដែលមានវិវាទណាមួយកើតឡើង

 កណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ណែនាំដល់បណ្តាអភិបាលរាជធានី ខេត្ត ទាំងអស់ ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយ ជាមួយរោងចក្រ ដោយកុំ​បណ្តោយ​ឱ្យពួកគាត់ ឈានដល់ការឡើងដល់តុលាការនោះ។ ការលើកឡើងរបស់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ដែល​មកពីរោងចក្រសហគ្រាសចំនួន១៩ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ជាមួយអស់លោកខេត្តទាំងអស់ កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុង​ណាមួយ​រវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់​លោកចៅហ្វាយខេត្តត្រូវតែនាំមុខ ឬ ប្រគល់ឱ្យអនុខេត្តណាមួយធ្វើ តាមដានរឿងឱ្យ​ជាប់​ជាមួយនឹងមន្ទីរការងារ រួចហើយពេលដែលមានការឃើញថាសំណុំរឿងត្រូវធ្វើការបន្ទាន់ ត្រូវអញ្ជើញថៅកែរោងចក្រ មកនិយាយដោយស្ងាត់ស្ងៀម និងអញ្ជើញកម្មករមកជួបជុំគ្នា ដើម្បីដោះស្រាយ។ មានតែវិធីនេះទេ កុំឡើងតុលាការ រឿងរ៉ាវវែងឆ្ងាយណាស់»។ សម្ដេច​តេជោ​ថ្លែងបន្តថា សុខុដុមការងាររវាងកម្មករ កម្មការិនី និងថៅកែរោងចក្រ គឺជាការ​បំពេញ​ឱ្យគ្នាទៅវិញទៅមក កម្មករមានការងារធ្វើប្រាក់ខែសមរម្យ ឯរោងចក្រដំណើរការបានរលូនល្អ ទទួលបានប្រាក់ចំណេញ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីរំពឹងថា រោងចក្រសហគ្រាសនីមួយៗ នឹងក្លាយទៅជាកន្លែងសុខសាន្ត និងសម្បូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។ សម្តេចតេជោបានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈធ្វើការញុះញង់ និងអំពាវនាវឱ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឱ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។


សម្តេចតេជោក៏បានណែនាំឱ្យកម្មករ កម្មការិនី យកច្បាប់ការងារជាម៉ែត្រវាស់ ហើយត្រូវប្រកាន់យកនូវការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានការចូលរួមពីសំណាក់សហជីព អាជ្ញាធរ ម្ចាស់រោងចក្រ និងកម្មករ។


 បើតាមឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ ឯកឧត្ដមបន្ដថា លើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន ១៧ ៣០៧ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩ ៤៦៨ នាក់ ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប ១ ៥៦៥ នាក់ និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦ ២៧៤ នាក់។ នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង មានសរុបចំនួន ៣៨២រោងចក្រ មានកម្មករ និយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករ និយោជិតសរុប ១៣ម៉ឺននាក់ ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករ និយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករ និយោជិតសរុប ៥ម៉ឺននាក់៕






Previous Post Next Post