បុត្រីពៅ និង កូនប្រសារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ យកមកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បុត្រីពៅ និង កូនប្រសារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ យកមកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

 បុត្រីពៅ និង កូនប្រសារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ យកមកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ដើម្បីអបអរសាទរទិវាកុមាអន្តរជាតិ ១មិថុនា ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីកុមារ” របស់មូលធិនិគន្ធបុប្ផាកម្ពុជា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកជំទាវ ហ៊ុន ម៉ាលី បុត្រីពៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន មានិត បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ រួមមានក្រុមហ៊ុន ម៉ាលីន អឹផាតម៉ិន បរិច្ចាគចំនួន ៣០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន DYNITH COMMERCIAL Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, DyNith Manufacturing Industrial Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន ធីខេ អ៊ែវ៉ឹន្យូ (ខេមបូឌា) Co., Ltd. ៣០ ០០០ ដុល្លារអាមេរិក, GO GYM (Cambodia) Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, និងក្រុមហ៊ុន រិន ឆាយ ផន សប ៥ ០០០ ដុល្លារអាមេរិក ដោយសរុបថវិកាបានចំនួន ៩ ៥០០០ ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមូលនិធិគន្ធបុប្ផាកម្ពុជា ជួយរក្សានិរន្តរភាពនៃកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផារ ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារក៏បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទូទៅនៃការពិនិត្យ និងព្យាបាលទារក និងកុមារ តាមបន្ទប់នីមួយៗផងដែរ ដោយបានជូនពរឱ្យពួកគេឆាប់ជាសះស្បើយពីជំងឺ ឱ្យបានឆាប់ៗ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវចំពោះគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌នេះ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីខ្មែរជួយខ្មែរ ក្នុងការរួមគ្នានាំភាពញញឹមដល់មារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។












Previous Post Next Post