សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់

 ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន ជំរុញការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប និងសៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឱ្យសេដ្ឋកិច្ចសង្គមកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ទូ ហ្វី (Du Fei) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់របស់ចិន ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក Du Fei បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ដល់កិត្តិយសជាគណអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខាក្នុងក្របខ័ណ្ឌផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត។ ឆ្លៀតក្នុងឱកាសនោះ លោក Du Fei បានគោរពប្ដេជ្ញាចិត្តថា ក្រុមហ៊ុន និងជំរុញការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង២០ឆ្នាំមកហើយៗ បានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបានយ៉ាច្រើន ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានយ៉ាងជោគជ័យ។ សម្ដេចតេជោបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឱ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕






Previous Post Next Post