បទល្មើសល្បែងស៊ីសងនិង ថ្នាំគ្រវីគ្រប់ប្រភេទ ក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បទល្មើសល្បែងស៊ីសងនិង ថ្នាំគ្រវីគ្រប់ប្រភេទ ក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ

 ភ្នំពេញ: ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៣

បទល្មើសល្បែងស៊ីសងនិង ថ្នាំគ្រវីគ្រប់ប្រភេទ ក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ


 ថ្មីៗនេះមហាជនតែងតែសង្កេតឃើញថា សព្វថ្ងៃបទល្មើសនៃបនល្បែងស៊ីសងខុសច្បាប់មានការរីករាលដាលគ្រប់ទីកន្លែងមិនថាទីក្រុង ឬតាមជនបទនោះទេ ជាក់ស្តែងដូចទីតាំងល្បែង និងថ្នាំគ្រវីខាងលើនេះគឺបើកដំណើរការបានយ៉ាងរលូនរៀងរាល់ពេលរាត្រី និងមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានទៀតផង ទីតាំងបនល្បែងខាងលើគឺស្ថិតនៅលើផ្លូវ 54 វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្កប់ទៅដោយ ល្បែងស៊ីសងគ្រប់ប្រភេទនិងថ្នាំគ្រវីទៀតផង។ មិនតែប៉ុណ្ណោះមហាជនបានដាក់ជាសំនួរថាហេតុអ្វីបានជាសមត្ថកិច្ចនាំគ្នារក្សាភាពស្ងៀមស្ងាត់បានល្អម្លេះ តើសមត្ថកិច្ចមានបានដឹងពីទីតាំងបនល្បែងខាងលើនេះដែរឬទេ បើដឹងតើសមត្ថកិច្ចមានវិធានការបែបណាដើម្បីទប់ស្កាត់នូវល្បែងស៊ីសងទាំងនេះ ម្យ៉ាងទៀតទីតាំងបនល្បែង និងថ្នាំគ្រវីខាងលើនេះ គឺមានមនុស្សម្នាក់ដែលគេដឹងថាមានឥទិ្ធពលខាងកាងល្បែងស៊ីសងទៀតផង។

មហាជនបានស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា ឯកឧត្តម ស ថេត ស្នងការរងនៃអគ្គស្នងការនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះបង្រ្កាបនូវបនល្បែងខាងលើនេះឲ្យខានតែបាន។


សូមរំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ​នូវបទបញ្ជា ដាច់ណាត់មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុងត្រូវបិទទីតាំងបនល្បែងសុីសងគ្រប់ប្រភេទទាំងអស់ឧ្យខានតែបាន សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុងខេត្តណាដែលមិនទប់​ស្កាត់និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងនៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមការបាត់បង់តំណែងទៀតផង៕







Previous Post Next Post