ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣
លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួល ថវិកាចំនួន 999,999 ដុល្លារអាម៉េរិក (ប្រាំបួនសែនប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបួនរយកៅសិប ប្រាំបួនដុល្លារ) ពីលោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង រួមជាមួយ គណៈប្រតិភូនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា កាលពី ពេលថ្មីៗកន្លងមកនេះ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលតែងតែ ឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមក សរុបចំនួន ២៨លើក សរុបជាថវិកាចំនួន 2,878,000 ដុល្លារអាម៉េរិក រួមជាមួយ អង្ករចំនួន ២០០តោន និងរថយន្តចំនួន ២គ្រឿងទៀតផង។ បន្ថែមពីនេះ នៅថ្ងៃនេះទៀត អ្នកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន 999,999 ដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាព សំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជា ពលរដ្ឋរង គ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ២លានដុល្លារ ជូនអាជ្ញាធរមីន កាលពីឆ្នាំ២០២២កន្លងទៅ, ការប្រគល់ថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យ កុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភដល់មន្ទី រពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម។ល។ និងមានសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។
លោកជំទាវកិត្តិបណ្ឌិត ក៏បានគោរពជូនពរដល់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន និងកូនៗ ព្រមទាំងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបាន ជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ៅ ចំណាន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសម្តែងនូវក្តីសប្បាយរីករាយដោយបាន ចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយចែករំលែកក្តីអាណិត ស្រឡាញ់ ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋយើង៕