សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាអត់យកបញ្ហាមេដាយជាអាទិភាពនោះទេ សម្រាប់ការធ្វើ​ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាអត់យកបញ្ហាមេដាយជាអាទិភាពនោះទេ សម្រាប់ការធ្វើ​ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

 កណ្ដាល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការ​ធ្វើ​ជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម យើង​អត់យកបញ្ហាមេដាយជាអាទិភាពនោះទេ យើងយកការប្រកួតប្រកបដោយមិត្តភាព សុវត្ថិភាព និងការទទួលស្វាគមន៍ភ្ញៀវឱ្យបានល្អ គឺជាគោលដៅធំ។

​ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត- នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ​នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អរគុណចំពោះគណៈកម្មការរៀបចំការប្រកួត និងអរគុណ​ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ដែល​បាន​បញ្ជូនក្រុមកីឡាស៊ីហ្គេមមកកាន់កម្ពុជា ដែលពេលនោះមានចំនួនជាង១ម៉ឺននាក់ ហើយ​ឥឡូវកីឡាប៉ារ៉ាហ្គេមមានជាង ២ ០០០ នាក់ មកប្រកួតនៅកម្ពុជា ដែលកម្ពុជាទទួលការថែទាំ​គ្រប់យ៉ាងទៅលើសុខុមាលភាព និងការសម្រួលនានា រាប់ទាំងក្រុមយុវជនស្ម័គ្រចិត្តរបស់​កម្ពុជា​ផងដែរ ដើម្បីឱ្យការស្នាក់នៅរបស់ពួកគេបានទទួលជោគជ័យ។ សម្ដេចតេជោនាយក​រដ្ឋ​មន្រ្ដីរម្លឹកថា កាតព្វកិច្ចបង់ប្រាក់សម្រាប់ការចូលរួមប្រកួតដូចនៅប្រទេសនានា កម្ពុជាមិន​បានធ្វើនោះទេ។ កម្ពុជាក្រ តូចពិត ក៏ប៉ុន្តែកម្ពុជាមានចិត្ត ក្រប្រាក់កាស ក៏ប៉ុន្តែចិត្តគំនិត​របស់​យើងមិនក្រទេ។ សម្ដេចតេជោបានបន្ដថា កម្ពុជាតូច ក៏ប៉ុន្តែមានបេះដូងធំ ទទួល​ស្វាគមន៍​ភ្ញៀវហើយធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព។ ដូចដែលសម្ដេចធ្លាប់និយាយថា លុយអាច​ចាយ​អស់ ក៏ប៉ុន្តែកិត្តិយស កេរ្ដិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់ជាតិ និងស្ថិតស្ថេររាប់ជំនាន់​មនុស្សទៅ​ថ្ងៃ​ក្រោយ។ សម្ដេចតេជោបន្តទៀតថា យើងចង់ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រជាជន​អាស៊ាន​​របស់យើង ដែលមានចំនួនជាង ៦០០ លាននាក់ តាមរយៈកីឡានេះឯង។ «យើងចង់​ឱ្យ​មានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យកីឡា ហើយ​យើងក៏ចង់ឱ្យវិស័យកីឡារបស់អាស៊ានក្លាយទៅជាកីឡាដ៏ខ្លាំង នៅក្នុងក្របខ័ណ្ឌតំបន់រ ដែល​នេះជាទស្សនៈទាននាពេលអនាគត ដែលចាប់ផ្ដើមពីកម្ពុជា ហើយសង្ឃឹមថា ប្រទេសនានា​នឹងចូលរួម ជាមួយនឹងអ្វីដែលជាការគិតគូររបស់កម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់​សម្ដេច​តេជោនាយករដ្ឋមន្រ្ដី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែអំណរគុណជាថ្មីម្ដងទៀត ចំពោះរដ្ឋាភិបាលនៃ​សាធារណ​រដ្ឋប្រជាមានិតចិន សម្រាប់ការផ្ដល់ជំនួយជាពហុកីឡាដ្ឋានជាតិមរតកតេជោ ដែល​បង្កលក្ខណៈងាយស្រួលដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម​លើក​​​ទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយដែលជំនួយជាពហុកីឡាដ្ឋានជាតិ​នេះ មិនមែនត្រឹមតែជាមរតកសម្រាប់តែថ្ងៃនេះទេ យើងទុករហូតដល់១០០ឆ្នាំទៀតក៏ប្រើ​ប្រាស់​បានដែរ ដើម្បីពង្រឹងសមត្ថភាពកីឡារបស់កម្ពុជាយើង៕



Previous Post Next Post