អង្គការ NatureLife រកឃើញ សត្វក្រៀល១៦ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អង្គការ NatureLife រកឃើញ សត្វក្រៀល១៦ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់

 ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣​

មន្ត្រីរបស់អង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រុម ការងាររបស់ខ្លួនទើបតែបញ្ចប់ការជំរឿនសត្វក្រៀល ក្នុងរដូវមិនបន្តពូជនៅដែនជម្រក សត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២-២០២៣ ដែលជាទីជម្រកដ៏សំខាន់មួយសម្រាប់ក្រៀល ក្នុងការរកចំណី និងពងកូន។​ការជំរឿននេះ ត្រូវបានធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភា ជារៀងរាល់ឆ្នាំ និងនៅ ទូទាំងប្រទេស។

ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ២០២២-២៣នេះ យើងកត់ត្រាបានក្រៀល បានចំនួន ១៦ក្បាល ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្រៀលជា បក្សីដែលមានកម្ពស់ខ្ពស់បំផុត និងអាចហើរបាន។ បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿន ដោយសារកត្តាបានបង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។​នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជី ក្រហម IUCN។

អង្គការ NatureLife បានអរគុណដល់ Critical Ecosystem Partnership Fund និង BirdLife-Vangard ដែលបានគាំទ្រដល់សកម្មភាពអភិរក្សនេះ៕ ដោយ ណយ នឿន (ប្រភព៖ NatureLife)





Previous Post Next Post